Friday, December 30, 2011

ការរីកចម្រើននៃអាជីវកម្មរ៉ែ និងធនធានធម្មជាតិជាក្តីបារម្ភ មួយគេចមិនផុត

នៅក្នុងសិក្ខាសាលា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១នេះ ក្រុមអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីសង្គម និងបរិស្ថាន ដែលអាចទាក់ទងទៅនឹងឧស្សាហកម្ម និស្សារណកម្មដែលទើបនឹងចាប់ផ្ដើម ប៉ុន្តែកំពុងពង្រីកសកម្មភាពកាន់តែធំឡើងៗ។ សិក្ខាសាលានេះធ្វើសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ទំនោរបច្ចុប្បន្ន នៃផលប៉ះពាល់លើសង្គម និងបរិស្ថានពីអាជីវកម្មរ៉ែ ។
លោក ដាញ់ សេរី អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានមានប្រសាសន៍ថា សិក្ខាសាលាដ៏សំខាន់នេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសហគមន៍ សង្គមស៊ីវិល ដែលបានជួបប្រទះបញ្ហាផលប៉ះពាល់ដល់បរិស្ថាន និងសង្គមគ្រួសារនៃការធ្វើអាជីវកម្មរ៉ែ។ មិនតែប៉ុណ្ណោះ ក៏ដើម្បីចែករំលែកព័ត៌មានជាមួយស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនរ៉ែ ក្នុងទិសដៅលើកកម្ពស់ការទទួលខុសត្រូវ ក្នុងសកម្មភាពអាជីវកម្មរ៉ែ និងការគាំទ្រពីសាធារណជន។
លោកបន្តថា ការអភិវឌ្ឍលើវិស័យធនធានរ៉ែ តែងតែមានការប៉ះពាល់ដល់សុខភាព បរិស្ថាន សេដ្ឋកិច្ចសង្គម។ ការប៉ះពាល់នេះមានដូចជា ប៉ះពាល់ដល់គុណភាពទឹក គុណភាដី ខ្យល់ សំឡេង ប្រព័ន្ធជលសាស្ដ្រ ធនធានជីវៈចម្រុះ មានព្រៃឈើ សត្វព្រៃ ដែនជម្រក និងធនធានសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ ទាំងពីមុខរបរ ការប្រើប្រាស់ដី ប្រើប្រាស់ទឹក ផ្លូវគមនាគមន៍ ជាពិសេសបញ្ហាទំនៀមទម្លាប់ សាសនា ជាដើម។
លោកបានលើកឡើងថា ក្រសួងបរិស្ថាននៅខ្វះគោលការណ៍ច្បាប់ដែលទាក់ទងនឹងរ៉ែ ឧស្ម័ន និងប្រេងកាត ដូច្នេះនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានសហការជាមួយអង្គការអុកហ្វាម កន្លងមក ដើម្បីជួយជំរុញឲ្យមានគោលការណ៍ណែនាំលើផ្នែករ៉ែ ឧស្ម័ន និងប្រេងកាត។
លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាពរួមគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នោះ បានបញ្ចាក់ថា រាល់អនុសាសន៍ដែលអង្គការសង្គមស៊ីវិលពិភាក្សាគ្នា ចងក្រងឡើងនាពេលនេះ នឹងដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ប្រើប្រាស់ជាអនុសាសន៍ដល់ក្រុមហ៊ុន ដែលមកសុំច្បាប់រាជរដ្ឋាភិបាលធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា យកទៅអនុវត្តតាម រួមជាមួយនឹងការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ។
នៅក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយជាសាធារណៈ បានបង្ហាញថា នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ គេសង្កេតឃើញវិស័យអាជីវកម្មរ៉ែលូតលាស់ជាប្រចាំនៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពឧស្សាហកម្ម និស្សារណកម្មក្នុងការជីករករ៉ែ ហើយបានបង្កឲ្យមានគម្លាតក្នុងការការពារបរិស្ថាន និងប្រជាពលរដ្ឋ ក៏ដូចជាការកើតឡើងជាក់ស្ដែង នៃសកម្មភាពឧស្សាហកម្ម ដែលគ្មានការគ្រប់គ្រង ជាហេតុបង្កឲ្យមានផលប៉ះពាល់សង្គម និងបរិស្ថាន៕

វត្តមានMonirachana Leng លើ Facebook


តារាចម្រៀងនិងបង្ហាញម៉ូតដែលធ្លាប់មានភាពល្បីល្បាញក្នុងពិភពសិល្ប ហើយពិសេសនោះនៅពេលនេះមានវត្តមានរបស់នាងនៅលើប្រព័ន្ធFacebook ដែលកំពុងទាមទារការគាំទ្រពីបណ្តាមិត្តៗនៅលើ​ Facebook​ ផងដែរ ដោយនាងមានដាក់កាលបរិច្ចេទនិងទីតាំងបញ្ជាក់ទៀតផង៕

ភាពពេញនិយមនៃFacebook.


បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយ Facebook កំពុងមានភាពពេញនិយមគ្រប់មជ្ឈដ្ឋានក្នុងសង្គមខ្មែរ មិនប្រកាន់ថាចំពោះបុគ្គលណាមួយឡើយ ពិសេសយុវវ៍យតែម្តង​ មិនត្រឹមតែប៉ុណ្ណោះទៀតសោធក៏មាន........ចូលរួមផងដែរ។

តារាសំបុរស្រអែម

ភ្នំពេញៈ តារាសម្តែង និងជា តារាបង្ហាញម៉ូដ ដែលមាន រាងខ្ពស់ស្រឡះ សំបុរស្រអែម កញ្ញា សារាយ សក្ខណា បានប្រាប់ថា នៅក្នុងឱកាស បុណ្យចូលឆ្នាំសកល ២០១២ ខាងមុខនេះ និង បុណ្យសមុទ្រ ដែលទើបតែ ប្រារព្ធធ្វើឡើង ជាលើកទី១ នោះ នាងក៏ដូចជា ក្រុម តារា បង្ហាញម៉ូដ ដទៃទៀត បានត្រៀមខ្លួន រួចជារាល់ហើយ ដើម្បីទៅចូលរួម អបអរសាទរ ក្នុងពិធីដ៏ ធំទាំងពីរនេះ ជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅខេត្ត ព្រះសីហនុ ។
តារាសម្តែង ដែលមានភាព លេចធ្លោមួយរូប ក្នុងចំណោម តារាស្រករគ្នា កញ្ញា សារាយ សក្ខណា បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា នៅក្នុងឱកាស ឆ្នាំថ្មីនេះ នាងមានការ មមាញឹកច្រើន ជាពិសេស ថ្ងៃឆ្លងឆ្នាំនេះ គឺត្រូវចេញ ទៅ ដើរម៉ូដ ជាមួយ ក្រុមតារា បង្ហាញម៉ូដ Cambodia Super Model នៅខេត្ត ព្រះសីហនុ ព្រោះថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ទីនោះមាន រៀបចំពិធី បុណ្យសមុទ្រ ដ៏ធំមួយ ។
តារាសម្តែង រូបនេះ បន្តទៀតថា ”តាមការពិតទៅ ខ្ញុំរវល់ ខ្លាំងណាស់ មួយថ្ងៃៗស្ទើតែ គ្មានពេល សម្រាកទេ ទាំងការថត ការដើរម៉ូដ ហើយនៅថ្ងៃ ចូលឆ្នាំសកល ឆ្នាំ២០១២ ខាងមុខនេះ គឺត្រូវចេញទៅដើរម៉ូដ នៅខេត្ត ព្រះសីហនុ ទៀត ព្រោះថា ខេត្ត ព្រះសីហនុ មាន រៀបចំ កម្មវិធីដ៏ធំ ជាលើកដំបូង សម្រាប់ អបអរសាទរ ដែលឆ្នេរសមុទ្រ របស់ខ្មែរ បានជាប់ ចំណាត់ថ្នាក់ជា ឆ្នេរសមុទ្រស្អាត មួយក្នុង ចំណោមឆ្នេរ ទាំងអស់នៅ លើពិភពលោក” ។
តារាបង្ហាញម៉ូដ វ័យ២១ឆ្នាំ រូបនេះ បានបន្ថែមទៀតថា នាងមាន អារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់ ដែលបាន ចូលរួមឆ្លងឆ្នាំ និង ចូលរួមក្នុង កម្មវិធី បុណ្យសមុទ្រ លើកដំបូង ជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅខេត្ត ព្រះសីហនុ ហើយនាង សង្ឃឹម ថា និងមាន បង ប្អូន ទៅចូលរួម ឆ្លងឆ្នាំ យ៉ាងច្រើន នៅទីនោះ ។
នៅក្នុងកម្មវិធី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ខាងមុននេះ នឹងមានវត្តមាន តារាបង្ហាញម៉ូដ Cambodia Super Model ទៅចូលរួមនៅ ក្នុងកម្មវិធី ដ៏អស្ចារ្យនោះ រួមមាន៖ ឌួង ហ្សូរីដា, ចន ចន្ទ័លក្ខណា, សារាយ សក្ខណា, សម ម៉ាណា, លី ម៉ារីណា, កែវ ពេជ្រពិសី និងតារាល្បី ជាច្រើន រូបទៀត ៕

ព្រាប សុវត្តិ លើដងវិថីសិល្ប:

លោក​​ព្រា​ប​ ​សុ​វ​ត្ថិ​ ​ដែ​ល​បា​ន​ឈ​រ​ជើ​ង​នៅ​ផ​លិ​ត​ក​ម្ម​រ​​ស្មី​ហ​ង្ស​មា​ស​ ​ជា​ង​១​ទ​ស​​វ​ត្ស​រ៍ ​ទៅ​ហើ​យ​នោះ​ ​នៅ​តែ​ជា​តា​រា​​ច​ម្រៀ​ង​សំ​ខា​ន់​រ​ប​ស់​ទ្រ​នំ​នេះ​ ហើ​​យ​ក៏​មិ​ន​ដែ​ល​លេ​ច​ឮថា​ ​តា​រា​​ច​ម្រៀ​ង​រូ​ប​នេះ​ ​ច​ង់​ចេ​ញ​ពី​ហ​ង្ស​មា​ស​ ​ទៅ​ណា​ដែ​រ​ ​បើ​ទោះ​​បី​ជា​ពេ​ល​នេះ​ ​ទី​ផ្សារ​-​​ ដោះ​ដូ​រ​អ្ន​ក​ច​ម្រៀ​ង​​ ​ដូច​ទី​ផ្សា​រ​ដោះ​ដូ​រ​កី​​ឡា​ក​រ​បា​ល់​ទា​ត់ ​ក៏​ដោ​យ​។​​
ព្រាប សុវត្ថិ នឹងចេញកើបប្រាក់ ៨ខេត្ត-ក្រុង ចាប់ពីដើមខែមករា នេះ ស្របពេល ដែលថ្មីៗនេះ លោកបានច្រៀង​បទ​ចាស់ឡើងវិញច្រើន តាមឆាកតន្ត្រី ធ្វើឱ្យអ្នកគាំទ្រ ពេញចិត្ត ហើយព្រាប សុវត្ថិ នៅតែល្បីដដែល…។
ក្នុងការប្រគំតន្ត្រីយុវជនក្នុងបុព្វហេតុមាតុភូមិ កាលពីថ្ងៃទី០២ ធ្នូ ២០១១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក លោក​ព្រាប សុវត្ថិ បានច្រៀង បទចម្រៀង ៤បទ ប៉ុន្តែ មានបទថ្មីតែ១បទទេ គឺបទ “I love my girl fruebd” ដោយបទនេះ មានអ្នករាំអមលោក ៤នាក់ទៀតផង ដោយមើលទៅ ព្រាប សុវត្ថិ កាន់តែមានក្បាច់រាំល្អទៅៗ ចំណែករូបរាង​ក៏នៅតែសង្ហា ហាក់មិនប្រែប្រួលខ្លាំងសោះ។
នៅក្នុងការបង្ហាញខ្លួននេះដែរ គេឃើញលោកព្រាប សុវត្ថិ បានប្តូរ ម៉ូដសក់ថ្មី គឺឈូសទាំងសងខាង ហើយលើកទៅមុខ និងកណ្តាល ឡើងស្រួចបន្តិច។ ព្រាប សុវត្ថិ បានច្រៀងបទចាស់ៗ ៣បទ គឺបទ “ចាំបងមានសិន”, “លោកឪពុក” និងបទល្បីខ្លាំង កាលពីឆ្នាំ២០០៥ គឺបទ “រដឺនមានស្នេហ៍”។ បើទោះបីជាច្រៀងបទចាស់ៗឡើងវិញក៏ដោយ តែសន្ទុះគាំ​ទ្រនៅតែមានច្រើន ពីអ្នកទស្សនាផ្ទាល់ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកអ្នកទស្សនានៅតាមផ្ទះ ក៏មាន​ការ​ភ្ញាក់ផ្អើល ដែរ ពេលឃើញព្រាប សុវត្ថិ ច្រៀងបទល្បីៗ កាលពី៥-៦ឆ្នាំមុន ឡើងវិញបែបនេះ។
លោកព្រាប សុវត្ថិ បានសប្បាយចិត្ត នៅពេលដែលឮថា លោកច្រៀងបទចាស់ៗ ប៉ុន្តែ នៅតែមានការគាំទ្រ ដូចបទថ្មីៗ​ដែរ។ ព្រាប សុវត្ថិ និយាយថា “ពី១ឆ្នាំ ទៅ១ឆ្នាំ យើងតែងតែខំរកអ្វីដែលថ្មី ហើយប្លែក។ ចំណែក ការច្រៀងបទ​ចម្រៀង​ចាស់ ឬថ្មី គឺវាទៅតាមកម្មវិធីគេតម្រូវ បើកម្មវិធីបែបយុវវ័យ ច្រៀងបទសម័យថ្មីៗ បើកម្មវិធីថ្នាក់ជាតិ យើងមាន​បទទៅ​តាមហ្នឹងដែរ”។
តារាចម្រៀងរបស់រស្មីហង្សមាស រូបនេះ បានបន្តទៅច្រៀងនៅមហោស្រពប្រលងចម្រៀងខ្មែរសកល ឆ្នាំ២០១១ កាល​ពី​រាត្រីថ្ងៃទី១២ ធ្នូ ២០១១ នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយព្រាប សុវត្ថិ បានច្រៀង៤បទបន្ថែមទៀត គឺបទ “ក្រៅពីអូន មិនយកប្រពន្ធ”, “ភ្នំពេញ”, “ថ្នម” និង “ទឹកហូរ”។ ពេលចុះពីលើឆាកតន្ត្រីវិញ ព្រាប សុវត្ថិ ត្រូវបានចោមរោម​ដោយអ្នក​គាំទ្រ រួមទាំងបេក្ខជនដែលទៅប្រលងចម្រៀងជាច្រើន ចោមសុំថតរូបជាមួយ។
លោកព្រាប សុវត្ថិ បាននិយាយថា “ឆ្នាំនេះ ខ្ញុំរវល់ច្រើនណាស់ ដោយជាប់ច្រៀងឱ្យកម្មវិធីគេ ជាហូរហែ ទាំងខេត្ត-ក្រុង តាំងពី២-៣ខែមុនហ្នឹងម៉្លេះ។ ចំណែកការងារនៅក្រុមហ៊ុន យើងបានត្រៀមចេញបទចម្រៀង ជាច្រើនទៀត មានទាំងបទទោល និងជាសាច់រឿង។ ខ្ញុំសង្កេតឃើញថា ទីផ្សារឥឡូវ គេនិយមបទជាប្រភេទ ខ្សែរឿងច្រើនដែរ តែយើងត្រៀមចេញតម្រូវមនុស្សគ្រប់ស្រទាប់តែម្តង”។
ព្រាប សុវត្ថិ បានឡើងច្រៀងក្នុងយុទ្ធនាការផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលធ្វើនៅ វិមាន​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ធ្នូ ២០១១ ដោយទទួលបានការគាំទ្រពីអ្នកទស្សនាផ្ទាល់ រាប់ម៉ឺននាក់ ព្រោះព្រាប សុវត្ថិ ជាឯកអគ្គរាជទូតសុច្ឆន្ទៈ របស់ MTV Exit ហើយតែងតែបង្ហាញសកម្មភាពជាច្រើនកន្លងមក។
តារាហង្សមាស បានបន្តថា “ខ្ញុំពេញចិត្តនឹងបន្តសកម្មភាព MTV Exitក្នុងការជួយផ្សព្វផ្សាយប្រយុទ្ធ- ប្រឆាំងការជួញដូរមនុស្សនេះ ហើយកាលពីឆ្នាំ២០០៨ ខ្ញុំបានច្រៀង និងធ្វើយុទ្ធនាការនេះម្តងហើយ។ ដោយឡែក ឆ្នាំនេះ យើងបានធ្វើធំម្តងទៀត ហើយនៅឆ្នាំក្រោយៗ យើងក៏នៅតែបន្តសកម្មភាពដដែល”។
នៅក្នុងរដូវក្តៅនេះដែរ លោកព្រាប សុវត្ថិ បានត្រូវប៉ាន់ធំ ចេញប្រមូលប្រាក់៨ខេត្ត-ក្រុង ពីការប្រគំតន្ត្រីស្រាបៀរ នៅ​ចហៀរ ដែលប្រមូលផ្តុំដោយតារាល្បីៗក្នុងប្រទេស។ ព្រាប សុវត្ថិ នឹងចេញច្រៀងចាប់ពីថ្ងៃទី០៦ មករា នៅខេត្ត​ព្រះសីហនុ កំពត កំពង់ស្ពឺ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ស្ទឹងត្រែង និងរតនគិរី។
លោកគង់ វិសាល អ្នកគ្រប់គ្រងតន្ត្រីទេសចរណ៍ ស្រាបៀរ Anchor ២០១២ បានប្រាប់ថា “មូលហេតុដែលខ្ញុំ ជ្រើស​​លោកព្រាប សុវត្ថិ ឱ្យច្រៀងទាំង៨ខេត្ត-ក្រុងនេះ ដោយសារតែការស្ទាបស្ទង់លើគ្រប់ស្រទាប់ទៅ គឺព្រាប សុវត្ថិ នៅតែ​ជាកំពូលតារាចម្រៀងប្រចាំប្រទេស នៅតែជាទីពេញនិយមរបស់យុវវ័យ មិនអាចអ្នកណាផ្តួលបានទេ។ អ៊ីចឹងហើយ គ្រប់ការប្រគំតន្ត្រីធំៗ ត្រូវតែមានគាត់ ទើបកម្មវិធីប្រគំតន្ត្រី កាន់តែមានការចាប់អារម្មណ៍ច្រើនពីមហាជន”។
ព្រាប សុវត្ថិ ជាតារាចម្រៀងអាចរក្សាកេរ្តិ៍ឈ្មោះបានយូរជាងគេ និងគ្មានតារាណាអាចបំបែកឯតទគ្គកម្មបានឡើយ ជាង​១​ទសវត្សរ៍នេះ ដោយក្នុង១ឆ្នាំៗ តារាហង្សមាស រូបនេះ អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារ ហើយរក្សា តម្លៃខ្លួន​នៅតែខ្ពស់ជាងគេ បើប្រៀបធៀបជាមួយតារាក្នុងស្រុក។
បើទោះបីជាហង្សមាស បានជ្រើសរើសតារាថ្មីៗ ជាច្រើនបន្ថែមទៀតក៏ដោយ តែលោកព្រាប សុវត្ថិ នៅតែមាន សេចក្តី​សុខជាមួយទ្រនំនេះ និងមិនធ្លាប់មានព័ត៌មានថា លោកចង់ដើរចេញពីហង្សមាស ឡើយ ដោយបទចម្រៀង​លោក ថត​បាន ជិត៣.០០០បទ គិតមកដល់ត្រឹមតែឆ្នាំ២០១១នេះ៕

គ​.​ជ​.​ប​. បិទ​ផ្សាយ​បញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៩​ធ្នូ

ភ្នំពេញ: បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ របស់​គណបក្ស​នយោបាយ​ចំនួន ២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី ដែល​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៣ នឹង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១១​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​.​។​
​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​២៧​ធ្នូ ឆ្នាំ​២០១១ បង្ហាញថា ទាក់ទង​នឹង​បញ្ជី​គណបក្សនយោ​បាយ​​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នេះដែរ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ ២០១១ គ​.​ជ​.​ប នឹង​រៀបចំ​កិច្ចប្រជុំ​មួយ ជាមួយ​តំណាង​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ​អំពី​ការបិទ​ផ្សាយ​នៃ​បញ្ជី​នេះ​។​
​សេចក្តីប្រកាស​លើក​ឡើង​ថា តាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ប្រការ ៣.៩ ចែង​ជា “ គ​.​ជ​.​ប​. ត្រូវ​បិទ​ផ្សាយ​បញ្ជីរាយនាម គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ភូមិភាគ​ជា​ផ្លូវការ ក្នុង​រយៈពេល​យ៉ាង​យូរ ៣០ ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត ” ។​
​លោកអ្នក​អាច​រក​មើល​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បាន ដោយ​ចូល​ក្នុង​វិបសាយ គ​.​ជ​.​ប ដែល​មាន​អាសយដ្ឋាន www.necelect.gov.kh ។​
​ជាមួយគ្នានេះដែរ អគ្គលេខាធិកាដ្ឋាន គ​.​ជ​.​ប សូម​ធ្វើការ​តែ​តម្រូវ​លើ​ប្រកាស​ព័ត៌មាន​លេខ ១២.០៧៥/១១ គ​.​ជ​.​ប អគ្គ​.​ពស ចុះ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០១១ ដែល​មាន​ចំណងជើង​ថា “ ពាក្យបណ្តឹង​សរុប​ចំនួន ៧២ បណ្តឹង ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ” ។
​ត្រង់​កថាខណ្ឌ​ទី ១ សរសេរថា “ នៅក្នុង​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ គណៈកម្មការ​រាជធានី​ភ្នំពេញ ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​/​ខ​ប​) ចំនួន ២១ បាន​ទទួល​ពាក្យ​បណ្តឹង​​សរុប​ចំនួន ៧២ បណ្តឹង​…” សូម​កែតម្រូវ​មក “… គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​/​ខ​ប​) ចំនួន ១៣ បាន​ទទួល​ពាក្យបណ្តឹង​សរុប​ចំនួន ៧២ បណ្តឹង​..” វិញ ៕
http://www.camnews.org

អ្វីជាBoxing Day?

Boxing Day គឺជា​ថ្ងៃ​សម្រាក​សាធារណៈ​ សម្រាប់បណ្តា​ប្រទេស ​ដែល​គោរព​សាសនា​គ្រិស្ដ ហើយ​ត្រូវបាន​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ទី​១ ឬ​ទី​២ បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ណូអែល (Christmas Day) ហើយក៏​បាន​ក្លាយជា​ថ្ងៃ​សម្រាក​ដើរ​ទិញ​អីវ៉ាន់​ប្រចាំឆ្នាំ​សម្រាប់​ប្រទេស ​ខ្លះ ។
​    ពិធីបុណ្យ​នេះ​ត្រូវបាន​ធ្វើ​នៅ​ប្រទេស​អូស្ត្រាលី, កាណាដា, ញូ​វ​ហ្សេ​ឡែន, ចក្រភព​អង់គ្លេស និង​បណ្តា​ក្រុម​រដ្ឋ​សហ​ធន​មួយចំនួន ។  ចំណែក​នៅ​ប្រទេសអៀរ​ឡង់​វិញ ពិធីបុណ្យ Boxing Day នេះ​ត្រូវបាន​គេ​ស្គាល់​ថា St. Stephen’s Day ។ ឆ្នាំ​១៩៩៤ នៅ​អាហ្វ្រិក​ខាងត្បូង បុណ្យ​នេះ​ត្រូវបាន​ប្តូរ​ទៅជា Day of Goodwill ។
​      រូប​ស័ព្ទ​នៃ Boxing Day ប្រែ​ថា ថ្ងៃ​នៃ​ការដាក់​ប្រអប់ ។ ប្រភព​ពិតប្រាកដ​នៃ​ពាក្យ​នេះ ពុំទាន់​មាន​នរណា​ម្នាក់​ហ៊ាន​អះអាង​ឱ្យបាន​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ក៏​មាន​ការឱ្យ​និយមន័យ​ទៅលើ​អត្ថន័យ​នៃ​ពាក្យ​ថា Boxing Day ជាច្រើន ។​
      ​នៅ​អឺរ៉ុប គេ​បាន​គិត​ថយ​ទៅ​សម័យ​កណ្តាល ប៉ុន្តែ​ប្រភព​ពិតប្រាកដ​ត្រូវបាន​អះ​អាង​ថា នៅ​បច្ចិម​សម័យ​រ៉ូ​ម៉ាំង គេ​បាន​ដាក់​ប្រអប់ដែក​នៅ​ខាងក្រៅ​វិហារ​នានា​ ដើម្បី​ទទួល​អំណោយ​ពី​គ្រប់​មជ្ឈដ្ឋាន​ សម្រាប់​បូជា​ក្នុង​ពិធីបុណ្យ Saint Stephen ដែល​ធ្វើឱ្យ​ប្រអប់​ដែក​នេះ​ មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​ហឹប​ពុទ្ធ​បូជានៅ​ប្រទេស​កម្ពុជា​យើង។​
​     ទម្លាប់​ពី​បុរាណ​អង់គ្លេស បន្ទាប់​ពី​កម្មករ ឬ​អ្នក​បម្រើរបស់​ពួកគេ​បានធ្វើការ​លើ​កសិដ្ឋាន​ពេញ​១​ឆ្នាំ​ដោយ​ល្អ​មក ម្ចាស់​ដី ឬ​ថៅកែ ដែល​ជា​គ្រិស្ត​សាស​និក  បាន អនុញ្ញាត​ឱ្យ​ពួកកម្មករ​ទាំងនោះ ឈប់សម្រាក​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដើម្បី​ទៅ​លេង​ស្រុកកំណើត ឬ ជួបជុំ​គ្រួសារ​របស់​ពួកគេ ។ ក្នុង​ឱកាស​នេះ ពួក​ថៅកែតែងតែ​ឱ្យ​ពួកកម្មករ​ទាំងនោះ​នូវ​ប្រអប់​មួយម្នាក់​ដែល​ក្នុង​ ប្រអប់​នោះ​មាន​អំណោយ និង​ប្រាក់​បន្ថែម ទៅតាម​ទឹកចិត្ត​របស់​ថៅកែ ហើយ​ជួនកាល​ក៏​មាន​អាហារ​ក្នុង​នោះ​ផង ។
​      ទម្លាប់​នេះ​មាន​ទំនង​ប្រហាក់ប្រហែល​ទៅ​នឹង​ប្រពៃណី​ជនជាតិ​ចិន ​ដែល​ចូលចិត្ត​ចែកចាយ​អាំង​ប៉ាវ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​របស់​ ពួកគេ​ដែរ ។​
​     បច្ចុប្បន្ន​នេះ​ សម្រាប់​ពួកពាណិជ្ជករ​នៅ​អង់គ្លេស ថ្ងៃ​បុក​ស៊ី​ង ដេយ៍ ជា​ថ្ងៃ​ដែល​ពួកគេ​ដើរ​ប្រមូល​ប្រអប់​ណូអែល  (Christmas boxes) ដែល​នៅក្នុង​ប្រអប់​នោះ​មាន​លុយកាក់ ឬ អំណោយ​ផ្សេងៗ​ពី​អតិថិជន​ជាការ​អរគុណ​សម្រាប់​ការ​ផ្តល់​ឬ បម្រើ​សេវាកម្ម​ពេញ​១​ឆ្នាំកន្លងមក ។
​     នៅ​អង់គ្លេស, កាណាដា, ញូ​វ​ហ្សេ​ឡែន និង​រដ្ឋ​មួយ​ចំនួន​នៃ​ប្រទេស​អូស្ត្រាលី ថ្ងៃ បុក​ស៊ី​ង ដេយ៍ បាន​ក្លាយជា “ថ្ងៃ​សម្រាក​ដើម្បី​ដើរ​ផ្សារ​ប្រចាំឆ្នាំ” ឬ “ថ្ងៃ​សម្រាក​ដើម្បី​ដើរ​ទិញ​អីវ៉ាន់​ប្រចាំឆ្នាំ​” ដែល​ភាសា​អង់គ្លេស​ហៅថា a shopping holiday ដែល​មាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា​ទៅ​នឹង​ថ្ងៃបុណ្យ​នៃ​ក្តី​អំណរ (Thanksgiving) នៅ​សហរដ្ឋអាមេរិក។
​     ក្នុង​ឱកាស​នេះ ហាង​លក់ទំនិញ​នានា​បាន​លក់​ទំនិញ​ចុះថ្លៃ​យ៉ាង​លើសលប់ ហេតុនេះ​ទើប​នៅមុខ​ហាង​លក់ទំនិញ​នីមួយៗ មាន​មនុស្ស​ច្រើន​មីរដេរដាស ភ្លូកទឹកភ្លូកដី​នាំគ្នា​ទៅ​តម្រង់​ជួរ​ដ៏​វែង​អន្លាយ ឯ​ហាង​ខ្លះ​មាន​អ្នក​ប្រជ្រៀត​ស្មា​គ្នា​ចូល​ទិញ​ទំនិញ តាំងពី​ព្រលឹម​អុរ​រហូតដល់​យប់​ជ្រៅ ហើយ​ហាង​ខ្លះ​លក់​ទំនិញ​ក្នុង​តម្លៃ​ថោក​ថ្ងៃ​បុក​ស៊ី​ង ដេយ៍ នេះ​រយៈពេល​មួយ​សប្តាហ៍​ក៏មាន ។
​    ចំពោះ​កីឡា​វិញ នៅ​អង់គ្លេស, ស្កុត​ឡែន និងអៀរ​ឡង់​ខាងជើង ការប្រកួត​កីឡា​បាល់ទាត់ Premier League អង់គ្លេស​,  Premier League ស្កុត​ឡែន និង Premier League អាយ​រី​ស សុទ្ធតែ​បាន​រៀបចំ​កម្មវិធី​ប្រកួត​ជា​ពិសេស​សម្រាប់​ថ្ងៃ​បុក​ស៊ី​ង ដេយ៍ នេះ ។
​តាម​ទម្លាប់ ការប្រកួត​នៅ​ថ្ងៃ​បុក​ស៊ី​ង ដេយ៍ នេះ គឺជា​ការប្រកួត​រវាង​ក្រុម​ជា​គូប្រជែង​នៅក្នុង​តំបន់​ជាមួយគ្នា ដើម្បី​កុំឱ្យ​ពិបាក​ដល់​ក្រុម​កីឡាករ និង ពួក​អ្នកគាំទ្រ​ត្រូវ​ធ្វើដំណើរ​ទៅ​ទី​ផ្សេង​ដើម្បី​ប្រកួត និង​ទស្សនា​ការប្រកួត បន្ទាប់​ពី​ថ្ងៃ​ណូអែល ដែល​ពួកគេ​កំពុង​នៅ​ជួបជុំ​គ្រួសារ​។ ហេតុនេះ​ថ្ងៃ​បុក​ស៊ី​ង ដេយ៍ ក៏​បាន​ក្លាយ​ជា​កាលបរិច្ឆេទ​សំខាន់​មួយ​សម្រាប់​ព្រឹត្តិការណ៍ នៃ ការប្រកួត​កីឡា ។​
​    ថ្ងៃ​បុក​ស៊ី​ង ដេយ៍ ក៏​ជា​ទិវា​ដ៏​មាន​ប្រជា​ប្រីយ៍​ផង​ដែរ​នៅ​អាមេរិក និង​អង់គ្លេស សម្រាប់​ពួក​ព្រានប្រមាញ់​កញ្ជ្រោង  ទោះ​ជា​ការ​បរបាញ់​កញ្ជ្រោង​ត្រូវ​បាន​ហាមឃាត់​កាលពី​ឆ្នាំ​២០០៤ ក៏ដោយ ។​
    ​ការប្រកួត​ជើងឯក​វាយកូនគោល​លើ​ទឹកកក​ជាច្រើន​ក៏​បាន​កំណត់​នៅ​ថ្ងៃទី​២៦​ខែ​ធ្នូ​នេះ​ដែរ ។
​    ​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ដែលជា​ក្រុម​រដ្ឋ​សហ​ធន (Commonwealth) ជា​ពិសេស​ប្រទេ​សហ្កា​ណា, អ៊ូ​ហ្កង់​ដា​, ម៉ាឡាវី , ហ្សំ​បៀ និងតង់​ហ្សា​នី ការប្រកួត​ដណ្តើមពាន​ផ្សេងៗ​ក៏​ត្រូវបាន​ធ្វើ​នៅ​ថ្ងៃ​បុក​ស៊ី​ង ដេយ៍ នេះដែរ  ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India