Thursday, December 29, 2011

ឥរិយាបថ​រួមភេទប្រកប​ដោយ​គ្រោះថ្នាក់​របស់​យុវវ័យ

ស្ថិត​ក្នុង​វ័យ ២0 ឆ្នាំ D.R រស់​នៅ​ក្នុង​សង្គម​គ្រួសារ​មួយ​មាន​កម្រិត​ជីវភាព​មធ្យម ហើយ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី ៣ នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
ដោយ​គ្មាន​ការ​លាក់លៀម  D.R បាន​និយាយ​ថា រូបគេ​បាន​ធ្លាប់​រួមភេទ​ដែរ ហើយ​ការ​រួមភេទ​នោះ​គឺ​ធ្វើ​ឡើង​ជាមួយ​សង្សារ​ផង និង​ជាមួយ​ស្ត្រី​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​ផង។ សុជាតិ បញ្ជាក់​ថា «ខ្ញុំ ​រួមភេទ​បាន​ប្រហែល​ជាង ២ ដង​ដែរ គឺ​រួម​ភេទ​ជាមួយ​សង្សារ​ផង និង​ជា​មួយ​នារី​ខារ៉ាអូខេ និង​នារី​អូតេស្ត​នៅ​ហាង​បៀរហ្គាឌិន​ផង ហើយ​ពេលខ្លះ​មិនបាន​ពាក់​ស្រោម​ទេ ព្រោះ​ស្រវឹង ហើយ​នារី​ដែល​ខ្ញុំ​ដេក​ជាមួយ​ក៏​នៅ​ក្មេង​ដែរ ទំនង​ជា​មិន​កើត​អេដស៍​ទេ ហើយ​ពួកគេ​ក៏​យល់​ព្រម​មិន​ពាក់​ស្រោម​ជា​មួយ​ខ្ញុំ​ដែរ»
http://nephite.com/thoughts_october2003.html
នៅ​ពេល​ដែល​សួរ​ថា តើ​រូប​គេ​មាន​ដែល​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​ដែរ​ឬ​ទេ  D.R បាន​ឆ្លើយ​ដោយ​ប្រែ​ទឹក​មុខ​បន្តិច ហើយ​គ្រវីក្បាល​យ៉ាង​ញាប់​ថា «មិន ​ហ៊ាន​ទៅ​ទេ បើ​ជួស​ឈាម​ទៅ ហើយ​ដឹង​ថា ផ្ទុក​មេរោគ​អេដស៍​នោះ ខ្ញុំ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ ហើយ​ប៉ា​ម៉ាក់​ និង​បង​ប្អូន​ខ្ញុំ​ពិត​ជា​បន្ទោស ពិសេស​អ្នកជិតខាង​មិន​ដឹង​ជា​ចំអក​ឲ្យ​ខ្ញុំ​យ៉ាង​ម៉េច​ទេ»
D.R បាន​បន្ត​ថា «ខ្ញុំ ​ធ្លាប់​បាន​ឃើញ​ និង​បាន​ឮ​ការ​ផ្សាយ​ពី​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​តាម​ទូរទស្សន៍ និង​តាម​​ទស្សនាវដ្ដី​ដែរ តែ​ពេល​ស្រវឹង និង​ពេល​រួម​ភេទ​ម្តងៗ ខ្ញុំ​មិន​ចង់​ពាក់​ស្រោម​សោះ ព្រោះ​មាន​អារម្មណ៍​មិន​សូវ​ស្និត ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខ្ញុំ​បាន​ប្រើ​ស្រោម​ជាប់​លាប់​ដែរ»
ឥរិយា​បទ​រួមភេទ​​របស់  D.R កាល​ពី​មុន​គឺ​ជា​ឥរិយាបថ​មួយ​ប្រកបដោយ​គ្រោះថ្នាក់ ដែល​អាច​ធ្វើ​ឲ្យ​រូបគេ​ឆ្លង​មេរោគ​អេដស៍ ឆ្លង​កាមរោគ និង​ឆ្លង​មេរោគ​ថ្លើម​បាន​ដោយ​ងាយ​ ហើយ​បើ​ខ្លួន​គេ​មាន​មេរោគ​ទាំង​នេះ នោះ​ខ្លួន​គេ​ក៏​អាច​ចម្លង​ទៅ​អ្នក​ដៃគូ​រួមភេទ​ផ្សេង​ទៀត​បាន​ដែរក្នុង​ ករណីរួម​ភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​នោះ។
អ្នក​បំពេញការងារ​ផ្នែក​សុខភាព​បន្ត ​ពូជ សុខភាព​ផ្លូវ​ភេទ មេរោគ​អេដស៍ និង​កាមរោគ​បាន​និយាយ​ថា ឥរិយាបថ​នៃ​ការ​រួមភេទ​​ប្រកបដោយ​គ្រោះថ្នាក់​ដូចជា​យុវជន សុជាតិ នេះ គឺ​មាន​ច្រើន​នាក់​នៅ​ក្នុង​ចំណោម​យុវវ័យ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។
កាល​ពី​ចុង​ឆ្នាំ ២០១០ កន្លង​មក​នេះ គណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​និង​គ្រឿងញៀន​នៃ​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កំពុង​តែ​មាន​ការ​ព្រួយបារម្មណ៍​ពី​ការ​រាតត្បាត​មេរោគ​អេដស៍ ​ក្នុង​ចំណោម​យុវវ័យ ដោយ​សារ​ថា ការ​ប្រព្រឹត្ត​ដែល​គ្មាន​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ គ្រឿងញៀន ការ​សេព​គ្រឿង​ស្រវឹង និង​ការ​រួមភេទ​គ្មាន​សុវត្ថិភាព។
សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា យុវវ័យ​កម្ពុជា​ដែល​មាន​អាយុ​ពី ១០ ឆ្នាំ ទៅ ២៤ ឆ្នាំ​គឺ​ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ ហើយ ការ ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ​នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង ដោយ​សារ​តែ​លទ្ធភាព​ក្នុង​ការ​ទទួល​សេវា​សុខភាព​ផ្លូវ​ភេទ និង​សេវា​សុខភាព​បន្ត​ពូជ​ពុំ​មាន ឬ​មាន​តិចតួច និង​ដោយសារ​គ្មាន​កិច្ច​ការពារ​អំពើ​ហិង្សា ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច។
កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​សម្ព័ន្ធ​ភាព​ខ្មែរ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ហៅ​កាត់​ថា ខាណា ដោយ​សហការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ការ​អង្កេត​មួយ​លើ​ឥរិយាបថ​របស់​ យុវវ័យ​ក្នុង​ការ​រួមភេទ។
ការ​អង្កេត​នោះ​បាន​ធ្វើ​ឡើង​ក្នុងចំណោម​យុវវ័យ​ចំនួន​ជាង ២.៤០០ នាក់ ដែល​មាន​អាយុ​ពី ១០ ឆ្នាំ ទៅ ២៤ ឆ្នាំ នៅ​ក្នុង​ខេត្ត​ចំនួន ៨ ជា​តំបន់​ចំណុច​ក្ដៅ ដែល​គេ​គិត​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​មាន​កម្រិត​ខ្ពស់។ លទ្ធផល​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ខ្លាំង​រវាង​គ្រប់​ការ​ប្រព្រឹត្ត​ដែល​ ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ក្នុង​ចំណោម​យុវវ័យ ដែល​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ជា​ពហុ​វិស័យ និង​មាន​ការ​សម្របសម្រួល​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​រវាង​សង្គម​ស៊ីវិល និង​ស្ថាប័ន​រាជរដ្ឋាភិបាល។
ចំពោះ​យុវជន  D.R វិញ រូបគេ​បាន​និយាយ​ថា «ចាប់ ​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ត្រូវ​តែ​ពាក់​ស្រោម​អនាម័យ​ហើយ​នៅ​ពេល​រួម​ភេទ ព្រោះ​ខ្ញុំ​ខ្លាច​ឆ្លង​អេដស៍​ដែរ មុន​ពេល​ខ្ញុំ​រៀប​ការ ហើយ​ខ្ញុំ​ក៏​ភ័យខ្លាច​ខាង​ស្រី​ឲ្យ​ជួស​ឈាម​មើល​ដែរ​មុន​នឹង​រៀបការ​នោះ»

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India